ប្រវត្តិសង្ខេបលោកគ្រូ លូជីនហុង ថាយចាង
លោកគ្រូ លូជីនហុងថាយចាង គឺជាស្ថាបនិកនៃវិជ្ជាធម៌ “សុីនលីងហ្វាមិន” ជាបុគ្គលស្នេហាជាតិដែលជាអ្នកដឹកនាំអាណិកជនចិន ដោយឧបនិស្ស័យនៅឋានមនុស្សលោកត្រូវបានបញ្ចប់ដោយពេញលេញបរិបូណ៌ លោកបានចូលបរិនិព្វានយ៉ាងស្ងប់ស្ងៀម នៅវេលាម៉ោង៤ទាបភ្លឺ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងជន្មាយុ៦២ឆ្នាំ។
លោកគ្រូ លូជីនហុង បានផ្សព្វផ្សាយព្រះធម៌ចាប់តាំងពីឆ្នាំ១៩៩៧ ដោយបានបង្កើតវិជ្ជាធម៌ “សុីនលីងហ្វាមិន” នៅឆ្នាំ២០០៦ ឆ្លងកាត់រយៈពេល២០ឆ្នាំ ដែលលោកបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត តស៊ូ និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការផ្សព្វផ្សាយព្រះធម៌ សង្គ្រោះសត្វលោក បានបន្សល់ទុកនូវស្លាកស្នាមនៃការផ្សព្វផ្សាយព្រះធម៌ពាសពេញពិភពលោក។ លោកគ្រូ បានចម្លងសត្វលោករាប់លានដែលវង្វេងវង្វាន់ក្នុងវាលវដ្តសង្សារនាសម័យចុងសាសនានេះ ឲ្យឈានជើងចូលមាគ៌ាព្រះធម៌ ឲ្យបន្តមាននូវបញ្ញាជីវិតតាមមាគ៌ាព្រះ ផ្សព្វផ្សាយព្រះធម៌មហាយាន្តយ៉ាងទូលំទូលាយ ឲ្យសត្វលោករក្សាវិន័យបរិសុទ្ធជាគំរូនៃឋានមនុស្សនិងទេវតា ទទួលបានបុណ្យកុសលឥតគណនា។
ដំណើរផ្សព្វផ្សាយព្រះធម៌នៅឋានមនុស្សលោកដ៏អស្ចារ្យ ក្នុងរយៈពេល២០ឆ្នាំរបស់លោកគ្រូ បានឆ្លងកាត់ការលំបាកវេទនាគ្រប់បែបយ៉ាង លះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីបំផុសឲ្យសត្វលោកជឿទៅលើកម្មផល បំបាត់ភាពវង្វេងវង្វាន់ មាននូវការរលឹកដឹង។ ក្នុងអំឡុងពេលដែលលោកគ្រូ “បដិបត្តិដោយស្ងប់ស្ងាត់ មិនប្រឡូកប្រឡាក់នឹងពិភពខាងក្រៅ 闭关” តែមានឆន្ទៈមុតមាំមិនរាថយ មាននូវសុទិដ្ឋិនិយមយ៉ាងរឹងមាំ ព្យាយាមតស៊ូបង្ហាត់បង្ហាញអំពីព្រះធម៌បែបសម្រាយ។ គ្រប់ពេលគ្រប់វេលាមិនបំភ្លេចសត្វលោកដែលកំពុងតែទទួលរងទុក្ខលំបាកពីជំងឺរាតត្បាត ដោយបានប្រសិទ្ធី ព្រមទាំងបង្ហាត់បង្ហាញឲ្យសត្វលោកប្រឹងសូត្រធម៌《យ៉ោវសឺគ័នទីងចិនយៀន》ដើម្បីទប់ស្កាត់ថាមពលអវិជ្ជមាន និងការរងផលកម្មតបស្នងរួម។
លោកគ្រូផ្សព្វផ្សាយព្រះធម៌ និងវប្បធម៌របស់ប្រទេសចិន ជម្រុញសន្តិភាពនៃវប្បធម៌សាសនាទូទាំងពិភពលោក សម្រេចបានជោគជ័យដ៏ឧត្តុង្គឧត្តម ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ដោយទទួលបានការអញ្ជើញពីអង្គការសហប្រជាជាតិ ដើម្បីធ្វើបទបង្ហាញ ជាច្រើនលើក ទទួលបានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ក្នុងដំណើរជាអ្នកស្នេហាជាតិដែលដឹកនាំអាណិកជនចិន រយៈពេល៣០ឆ្នាំ បានជំរុញការអភិវឌ្ឍន៍នៃចំណងមិត្តភាពរវាងប្រទេសចិននិងអូស្ត្រាលី ដោយបានចូលរួមចំណែកយ៉ាងល្អប្រសើរ។
លោកគ្រូបានដើរតាមមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធ ផ្សព្វផ្សាយនូវស្មារតីមេត្តាករុណានៃព្រះពោធិសត្វគង់សុីអុីម ប្រើជីវិតបម្រើជូនសត្វលោក រងទុក្ខលំបាកជំនួសសត្វលោក គ្មានចិត្តអាត្មានិយម ដើម្បីតែប្រយោជន៍របស់សត្វលោក សម្រេចបាននូវផលបុណ្យកុសលដ៏ពេញលេញ សម្រេចបានជាព្រះ។ សម្បកកាយបានចូលបរិនិព្វាន តែធម្មកាយគង់នៅជារៀងរហូត។ ស្មារតីមេត្តាករុណារបស់លោកគ្រូភ្លឺថ្លាចែងចាំង កិច្ចផ្សព្វផ្សាយព្រះធម៌បន្ត នៅតែត្រូវការយើងទាំងអស់គ្នាដែលជាកូនសិស្ស ក៏ដូចជាញាតិព្រះធម៌ទាំងអស់គ្នា បន្តស្នងនូវឆន្ទៈ ព្រមទាំងក្តីបំណងរបស់លោកគ្រូ ធ្វើឲ្យវិជ្ជាធម៌ “សុីនលីងហ្វាមិន” អាចបន្តពីមួយជំនាន់ទៅមួយជំនាន់ មានភាពចម្រុងចម្រើន ដើម្បីបំពេញក្តីបំណងរបស់លោកគ្រូ។
លោកគ្រូ លូជីនហុង ធ្លាប់ទទួលតួនាទីជា៖
澳洲东方传媒广播电视集团董事长
the President, Director and Founder of 2OR Australia Oriental TV and Radio station
អគ្គនាយកស្ថានីយវិទ្យុចិនតុងហ្វាង2OR នៃប្រទេសអូស្ត្រាលី
澳洲东方传媒弘扬佛法慈善机构董事局主席
the Chairman and Director of Australia Oriental Media Buddhist Charity Association (AOMB)
ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសប្បុរសធម៌ផ្សព្វផ្សាយពុទ្ធសាសនា តុងហ្វាងនៃប្រទេសអូស្ត្រាលី
澳洲华人佛教协会会长
the President of Australian Chinese Buddhist Association
ប្រធានសមាគមពុទ្ធសាសនានៃជនជាតិចិន-អូស្ត្រាលី
澳大利亚太平绅士
the Australian Justice of the Peace
មហាបុរសសន្តិភាពប្រចាំប្រទេសអូស្ត្រាលី
马来西亚拿督
conferred Datuk (a lifelong honor title) by Malaysia
បានផ្តល់ងារជា《បណ្ឌិតកិត្តយសពេញមួយជីវិត》 ដោយ ប្រទេសម៉ាឡេសុី
意大利锡耶纳大学荣誉客座教授
awarded “Honorary Visiting Professorship” by the University of Siena, Italy
សាស្ត្រាចារ្យកិត្តិយសនៃមហាវិទ្យាល័យ Siena ប្រទេសអ៊ីតាលី
រយៈពេល២០ឆ្នាំកន្លងមកនេះ លោកគ្រូ លូជីនហុង មិនចេះនឿយណាយនោះឡើយ ពីមួយឆ្នាំទល់មួយឆ្នាំលោកផ្តោតកម្លាំងទាំងស្រុងក្នុងកិច្ចផ្សព្វផ្សាយខ្លឹមសារស្នូលនៃពុទ្ធសាស្ត្រ នៅប្រទេសអូស្ត្រាលី ក៏ដូចជាទូទាំងពិភពលោក ដោយឥតឈប់ឈរ ជំរុញការអភិវឌ្ឍន៍នៃទំនាក់ទំនងប្រកបដោយសន្តិភាព នៃវប្បធម៌ និងកិច្ចការសប្បុរសធម៌។ រហូតមកដល់សព្វថ្ងៃនេះ មាននូវអ្នកជឿជាក់លោកគ្រូប្រមាណ១០លាននាក់ ពីបណ្តាជាង៥០ប្រទេស និងតំបន់នានាទូទាំងពិភពលោក។